នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ៖ ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែមីនា ឆ្នាំ២០២២ ។ ២-បូកសរុបព័ត៌មានអន្តរជាតិ និងសរុបព័ត៌មាននៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅអឺរ៉ុប និងមជ្ឈឹមបូព៌ា (តួកគី) ។ ៣-រាយការណ៍អំពីសង្រ្គាមនៅអ៊ុយក្រែន និងរុស្សី និងផលវិបាក ។ ៤-រាយការណ៍អំពីបេសកកម្មខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ និងលិខិតដែលទទួលបានជាផ្លូវការពីក្រសួងមហាផ្ទៃ ស្តីពីការចុះបេសកកម្មរបស់គណៈកម្មការទី៥ នៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត នាថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ ។ ៥-បញ្ហាផ្សេងៗ ៕